ទឹកចិត្ត​គ្រូពេទ្យ​កម្ពុជា​យើង ក្នុង​កាលៈទេសៈ Covid-19


(​ភ្នំពេញ​)៖ គ្រូពេទ្យ​កម្ពុជា​យើង ដែល​នៅ​ជួរមុខ​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ១៩ មិន​រុញ​រា​ឡើយ​។ ក្នុងនោះ បើទោះបីជា​ក្រុមគ្រួសារ បានបង្ហាញ​ក្តីបារម្ភ​ចំពោះ​ខ្លួន​យ៉ាងណាក្តី ក៏​គ្រូពេទ្យ​កម្ពុជា​យើង នៅតែ​បំពេញ​តួនាទី​ជា​គ្រូពេទ្យ ពិនិត្យ​ព្យាបាល​អ្នកជំងឺ​នៅតាម​មន្ទីរពេទ្យ ទាំងយប់ ទាំង​ថ្ងៃ ហើយ​ផ្តាំ​ឲ្យ​ក្រុមគ្រួសារ ត្រូវមាន​មោទកភាព បើសិន​រូបគេ ជា​គ្រូពេទ្យ ឆ្លង​ជំងឺ​កូ​វីដ ដោយសារតែ​ការពិនិត្យ​ព្យាបាល​អ្នកជំងឺ​នោះ​។​

​នេះ​គឺជា​សម្តី​គ្រូពេទ្យ នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ដែល​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក Menghak Ngoun៖ «​ម៉ាក់​ខ្ញុំ គាត់​សួរ​ខ្ញុំ មិច​ហើយ​កូន ម៉ាក់​លី​ថា គេ​ផ្ទុះ កូ​រូ​ណា កូន​ត្រូវ​ប្រយ័ត្ន​ណា កូន​កុំ​សូវ​ប៉ះពាល់​ជាមួយ​អ្នកជំងឺ​ពេក ហើយ ខ្ញុំ​ឆ្លើយ​ទៅ​ម៉ាក់​វិញ​ថា អត់​អី​ទេ​ម៉ាក់ ខ្ញុំ ជា​គ្រូពេទ្យ​ខ្ញុំ​មាន​តួរ​នាទី មើលថែរក្សា ការពារ​អ្នកជំងឺ អោយ​ជាសះស្បើយ ទៅតាម​បច្ចេកទេស​វិ​ជ្ជ​សាស្ត្រ តែ បើ​ខ្ញុំ​មាន​បញ្ហា​អ្វី ម៉ាក់​ត្រូវតែ មាន​មោទនភាព​លើ​កូន ដែល​មានកូន​ធ្វើជា​ពេទ្យ ហើយ​ស្គាល់​តួនាទី ជា​ពេទ្យ​»​។​

​ដោយមាន​រូបថត​ជាច្រើន បង្ហាញ​ពី​គ្រូពេទ្យ ស្លៀកពាក់​ឯកសណ្ឋាន ឧបករណ៍​ការពារ ក្នុងពេល​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​កូ​វីដ លោកគ្រូ​ពេទ្យ បន្តថា «​ដល់​ម៉ោង​ទៀតហើយ មើល​គាត់​លែង​ស្គា​ល់ហើយ​, ក្រុមគ្រូពេទ្យ​ជួរមុខ​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តបាត់ដំបង​ ​មាន​ពាក្យ​អី​ជូនពរ​ នឹង​លើកទឹកចិត្ត​គាត់​ទេ​។ ក្រុមគ្រូពេទ្យ​សំរុក គ្រប់​មន្ទីរពេទ្យ​ ️​សូមអោយ​ក្រុម​ពេទ្យ​ទាំងអស់​មាន​សុខភាព​ល្អ​
️​អគុណ​សំរាប់​ការលះបង់​របស់​គ្រូពេទ្យ​គ្រប់ផ្នែក​​។​

​ជា​ចុងក្រោយ លោកគ្រូ​ពេទ្យ ក៏បាន​អំពាវនាវ សូម​បងប្អូន​ការពារ និង​អនាម័យ អោយ​សមស្រប​ទៅនឹង​សារា​ចរណ៍​របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក WHO​។ ​សូម​ប្រជាជន​ខ្មែរ រួមគ្នា​សាមគ្គី​គ្នា ជា​ធ្លុង​មួយ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​ថ្មី Covid 19 នេះ កុំអោយ​កើតមាន​បន្ត​លើ​ទឹកដី​របស់​យើង​៕