រដ្ឋមន្រ្តីក្រសួងកិច្ចការនារី បានធ្វើកិច្ចពិភាក្សា តាមរយៈវីដេអូ (Video Conference) ជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំនៅកម្ពុជា និងក្រុមការងារ


កាលពីថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅទីស្តីការក្រសួងកិច្ចការនារី លោកជំទាវវេជ្ជ. អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី អមដោយថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស បានធ្វើកិច្ចពិភាក្សា តាមរយៈវីដេអូ (Video Conference) ជាមួយលោកស្រី Sunniya Durrani-Jamal នាយិកាធនាគារអភិវឌ្ឍអាស៊ី (ADB) ប្រចាំនៅកម្ពុជា និងក្រុមការងារ ដោយពិភាក្សាលើលទ្ធភាពក្នុងការរៀបចំគម្រោងប្រចាំ ឆ្នាំ២០២១-២០២៣ ដែលផ្តោតលើការការបញ្ជ្រាបយេនឌ័រតាមវិស័យ ការអភិវឌ្ឍន៍សហគ្រិនភាពរបស់ស្រ្តី និងការអភិវឌ្ឍន៍ភាពជាអ្នកដឹកនាំរបស់ស្រ្តី។ ការពិភាក្សាក៏បានឯកភាព ក្នុងការរួមគ្នារៀបចំព្រឹត្តិការណ៍ជាមួយនឹងក្រុមមនុស្សវ័យក្មេង ក្រោមប្រធានបទស្តីពីភាពជាអ្នកដឹកនាំរបស់ស្រ្តី នៅអំឡុងខែតុលា ឆ្នាំ២០២០នេះផងដែរ។