អាជ្ញាធរខេត្តតាកែវ ច្រានចោលពាក្យចចាមអារ៉ាមថាអាជ្ញាធរនឹងបិទផ្សារតាកែវ ៥ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាសម្រុកទិញស្បៀងទុក ឈ្មួញខិលខូចឆ្លៀតដំឡើងថ្លៃ


(តាកែវ)៖ រដ្ឋបាលក្រុងដូនកែវ ខេត្តតាកែវ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២០នេះ បានច្រានចោលពាក្យចចាមអារ៉ាមថាអាជ្ញាធរនឹងបិទផ្សារតាកែវ ៥ថ្ងៃ បង្កឲ្យមានភាពភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាសម្រុកទិញស្បៀងទុក ធ្វើឲ្យឈ្មួញខិលខូចដំឡើងថ្លៃ។

រដ្ឋបាលក្រុងដូនកែវសូមបញ្ជាក់ជូនសាធារណជនទាំងអស់ ពិសេសអាជីវករលក់ដូរ នៅក្នុងផ្សារធំតាកែវជ្រាបថា «ពុំមានការបិទផ្សារធំតាកែវនោះទេ សូមបងប្អូនទាំងអស់កុំជឿពាក្យចចាមរ៉ាមទាំងនោះ»៕