គ្រួសារក្រីក្រជួបការលំបាក២គ្រួសារនៅខេត្តតាកែវ ទទួលអំណោយពីឯកឧត្តម ស៊ី ឃាង


ខេត្តតាកែវ៖ ប្រធានក្រុមយុវជនដើម្បីជួយជនក្រីក្រ ឯកឧត្តម ស៊ី ឃាង បានឲ្យដឹងនៅរសៀលថ្ងៃទី២២មិនានេះថា កាលពីថ្ងៃទី ៨មិនាកន្លងទៅ ឯកឧត្តមបានដឹកនាំក្រុមការងាររបស់ខ្លួននាំយកអំណោយទៅចែកជូនដល់គ្រួសារក្រីក្រជួបការលំបាកក្នុងជី វភាពរស់នៅមាន២គ្រួសារ ដែលកំពុងរស់នៅភូមិថ្នក់ ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

ឯកឧត្ដម ស៊ី ឃាង ប្រធានក្រុមយុវជនដើម្បីជួយជនក្រីក្របានឲ្យដឹងថា គ្រួសារទី១/លោកតាដួង តារា ព្រមទាំងភរិយា និងគ្រួ សារទី២/លោកយាយចាប ណាត់ ហើយក្នុងមួយគ្រួសារទទួលបានអំណោយនិងថវិកាដូចៗគ្នាមានដូចជា៖ ទឹកសុទ្ធ២កេះ ត្រីខ ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកដោះគោឆៅ២យួរ មី២កេះ និងថវិកាក្នុងមួយគ្រួសារទទួលបានចំនួន២០ម៉ឺនរៀលផងដែរ។

ឯកឧត្តម ស៊ី ឃាង ក៏បានបញ្ជាក់ឲ្យដឹងដែរថា ក្រុមយុវជនដើម្បីជួយជនក្រីក្រតែងតែពាំនាំយកអំណោយផ្តល់ជូនដល់បងប្អូន ប្រជាពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពរស់នៅ ចាស់ជរាគ្មានទីពឹង ជាសកម្មភាពមនុស្សធម៌ មិនប្រកាន់និន្នាការនយោ បាយនោះទេ។

ក្នុងនោះផងដែរ ឯកឧត្តម ស៊ី ឃាង ប្រធានក្រុមយុវជនដើម្បីជួយជនក្រីក្រ ក៏បានថ្លែងនូវអំណរគុណដល់ក្រុមការងាររបស់ខ្លួនទាំងអស់ និងសូមជូនពរឱ្យមានសុខភាពល្អបរិបូរណ៍ កំលាំងមាំមួន ប្រកបការងារឱ្យកាន់តែមានការរីកចំរើន និងទទួលបានជោគជ័យគ្រប់ភារកិច្ច ៕