ស្តារប្រព័ន្ធលូតាមបណ្តាផ្លូវក្នុងខេត្តរតនគិរី ដើម្បីរំដោះទឹកក្នុងរដូវវស្សាខាងមុខនេះ


ដើម្បីធានាប្រសិទ្ធិភាពរំដោះទឹកក្នុងរដូវវស្សាខាងមុខនេះ ក្រុមការងារបានធ្វើការស្តារលូប្រអប់តាមបណ្តោយផ្លូវ៧៨ ក្នុងខេត្តរតនគិរី ។ បន្ថែមពីនោះបន្តការងារជួសជុលកំណាត់ផ្លូវខេត្តលេខ៣៧៨៥ ដោយសម្រួលតួថ្នល់ និងកាយដីគ្មានគុណភាពចេញ និងផ្លូវខេត្តលេខ៣៧៨៩ ដោយបន្តការងារស្រោចកៅស៊ូ និងរោយថ្ម ១៩មម កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២០ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។