ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានណែនាំឲ្យនាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយអង្គការដៃគូនានា និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធីសាស្ត្រក្នុងការទប់ស្កាត់ និងការបង្ការជំងឺ Covid-19 នៅតាមភូមិ


ក្នុងគោលដៅចូលរួមទប់ស្កាត់ និងការបង្ការការឆ្លង Covid-19 ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំឲ្យនាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយអង្គការដៃគូនានា និងអាជ្ញាធរមូលដ្ឋាន ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយវិធីសាស្ត្រក្នុងការទប់ស្កាត់ និងការបង្ការជំងឺ Covid-19 នៅតាមភូមិ ដោយធ្វើការពន្យល់ណែនាំ និងចែកផ្ទាំងរូបភាពអប់រំពីរបៀបលាងសម្អាតដៃ និងវិធីទប់ស្កាត់កុំឲ្យមានរោគឆ្លង ព្រមទាំងចែកសាប៊ូដុំដល់ប្រជាជនក្រីក្រផងដែរ។