ខេត្តព្រះវិហារ៖នៅថ្ងៃចន្ទ ១៥រោច ខែ ផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជា ប្រធាន ស.អ.ក ខេត្តព្រះវិហារ អមដំណើរដោយ លោកអនុប្រធានស.អ.ក.ខេត្ត, ថ្នាក់ដឹកនាំតបន់សឹក , ក្រុមការងារ ស.អ.ក ខេត្ត , ប្រធាន កិត្តិយស សអក ស្រុក , ប្រធាន/អនុប្រធាន សអក ស្រុក, ក្រុមស.ស.យ.ក ស្រុក , អជ្ញាធរមូលដ្ឋានបានចុះលើកផ្ទះ ជូនអតីតយុទ្ធជនចំនួន ០១គ្រួសារ ស្មើនឹង ១ខ្នងផ្ទះ ជូនឈ្មោះ អ៉ិន តែល ភេទប្រុស អាយុ ៦២ឆ្នាំ ជាជនពិការ រស់នៅភូមិគូលែនជើង ឃុំគូលែន ស្រុកគូលែន ខេត្តព្រះវិហារ ផ្ទះមានទំហំ ៥x៦ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសី ចំណាយថវិកាអស់ចំនួន ៨,១០០,០០០៛ ដែលជាអំណោយដ៏ថ្លៃថ្លារ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។