ការផ្សព្វផ្សាយវិធានបង្ការ និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ ១៩


អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ទូទាំងខេត្តតាកែវ ក្រោមការណែនាំរបស់ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បាននឹងកំពុងរៀបចំតម្លើងគ្រឿងបំពងសម្លេងបំពាក់នៅលើរថយន្ត រ៉ឺម៉ក កង់បី និងម៉ូតូជាដើម ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ទៅដល់មូលដ្ឋានភូមិ ឃុំ របស់បងប្អូនប្រជាពលរដ្ឋសំដៅធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងបន្ថែមទៀតអំពីវិធានការអនាម័យ និងវិធានការនានា ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការបង្កាទប់ស្កាត់ការឆ្លងរាលដាលនូវវីរុសកូវីដ ១៩ (Covid-19) ជាពិសេសគឺចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៅក្នុងសហគមន៍។

វិធានការនៃការផ្សព្វផ្សាយនេះបានចាប់ផ្តេីមនៅព្រឹកថ្ងៃអង្គារ​ ១កេីត​ ខែចែត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព.ស២៥៦៣​ ត្រូវនឹងថ្ងៃទី២៤​ ខែមីនា​ ឆ្នាំ២០២០​ នេះតទៅ​។