អធិការដ្នាននគរបាលខណ្ឌ៧មករានិងប៉ុស្តិនគរបាលរដ្នបាលទាំង ៨បានសហការណ៍ជាមួយគណះបញ្ជាការឯកភាពខណ្ឌ ចុៈផ្សព្វផ្សាយជូនបងប្អូន ប្រជាពលរដ្ន


នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០ ២០អធិការដ្នាននគរបាលខណ្ឌ៧មករានិងប៉ុស្តិនគរបាលរដ្នបាលទាំង ៨បានសហការណ៍ជាមួយគណះបញ្ជាការឯកភាពខណ្ឌ ចុៈផ្សព្វផ្សាយជូនបងប្អូន ប្រជាពលរដ្ន សូមអោយថែរក្សាសុខភាព អោយបានល្អដោយពាក់ម៉ាសនិងលាងសម្អាតដៃជាមួយអាកុល ឬ សាប៊ូជាប់ ជាប្រចាំ ត្រូវប្តូរឥរិយាបថ ពីការចាប់ដៃមកសំពះវិញ ជៀសវាងកន្លែង ប្រមូផ្តុំ ហើយបើពុំមានភារកច្ចិចាំបាច់ទេ សូមកុំចេញពីផ្ទះ។

មួយទៀតសូមអោយបងប្អូនក្នុងមូលដ្នានដែលមានបងប្អូនមកពីប្រទេសក្រៅដូចជា ថៃ កូរ៉េ ចិន វៀតណាម និងប្រទេសផ្សេង ៗទៀតសូមណែនាំអោយគាត់នៅដាច់ដោយឡែក ពីគេរយះពេល១៤ថ្ងៃ ហើយបើមានករណីសង្កេតឃើញថាមានរោគសញ្ញាផ្សេង ៗ ដូចជា ក្តៅខ្លួន. ក្អកស្ងួត . ឬ ពិបាកដកដង្ហើម . សូមណែនាំភ្លាមអោយទៅមណ្ឌលសុខភាព ឬ សេវាសុខភាព ដែលនៅជិតបំផុត ។