នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២០ លោក ភុំ រ៉ា អនុប្រធានក្រុមការងារចុះជួយស្រុកតំបែរ និងជាប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ និងសហការី បាននាំយកអាល់កុលសម្លាប់មេរោគ ចំនួន៧កាន ស្មើនឹង២១០លីត្រ ជេល ១កេះ ស្មើនឹង៥០ដប និងម៉ាស៊ីនវាស់កំដៅ ចំនួន១៤គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងារចុះជួយស្រុកតំបែរ ប្រគល់ជូនដល់រដ្ឋបាលស្រុក និងការិយាល័យសុខាភិបាលស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីប្រើប្រាស់ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅស្រុកតំបែរ ។
លោក ភុំ រ៉ា អញ្ជើញនាំយកអាល់កុលសម្លាប់មេរោគ ជេល និងម៉ាស៊ីនវាស់កំដៅ ជូនដល់រដ្ឋបាលស្រុកតំបែរ
