លោក អុឹម សួស្ដី បានចុះពិនិត្យវឌ្ឍនៈភាពការងារសាងសង់ប្រពន្ធ័ធារាសាស្ត្រ កីចក ជំហានទី៩


នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំកុរ ឯកសក័ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២០ លោក អុឹម សួស្ដី មន្ត្រីបម្រើការនៅនាយកដ្ឋាន សហគមន៍ កសិករប្រើប្រាស់ទឹកនៃក្រសួងធនធានទឹក និងឧតុនិយម បានចុះពិនិត្យវឌ្ឍនៈភាពការងារសាងសង់ប្រពន្ធ័ធារាសាស្ត្រ កីចក ជំហានទី៩ និងជួបពិភាក្សាជាមួយមន្ត្រីបច្ចេកទេសដែលបម្រើការនៅការដ្ឋានដើម្បីសហការណ៍គ្នាធ្វើយ៉ាងណាអោយ ការងារសាងសង់ដំណើរការទៅមុខបានរលូន ត្រឹមត្រូវតាមបច្ចេកទេស នឹងទាន់ពេលវេលាសម្រាប់ជាផលប្រយោជន៍ដល់ប្រជាពលរដ្ឋដែលស្ថិតនៅក្នុងស្រុករមាសហែក ស្រុករំដួល និងស្រុកស្វាយទាប ខេត្តស្វាយរៀង ៕