នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់បងប្អូអតីតយុទ្ធជន សូមឱ្យថែទាំសុខភាព ចេះអនាម័យខ្លួនប្រាណ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)


នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការ និងជាអនុប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអំពាវនាវដល់បងប្អូអតីតយុទ្ធជន សូមឱ្យថែទាំសុខភាព ចេះអនាម័យខ្លួនប្រាណ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ ទប់ស្កាត់ និងបង្ការឱ្យបាននូវការឆ្លងរាលដាលនៃមេរោគកូវីដ១៩ (COVID-19)។

ការអំពាវនាវនេះបានធ្វើឡើងនារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ខណៈនាយឧត្តមសេនីយ៍ បានអញ្ជើញចុះពិនិត្យមើលការជីកស្តារស្រះទឹក ៣កន្លែង និងប្រឡាយទឹកប្រវែង ១៣០០ម៉ែត្រ ស្ថិតនៅ ភូមិបាត់ថ្កៅ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ។