ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីបញ្ហាជម្ងឺកូវីត១៩(COVID-19) និងបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងខេត្តឧត្តរមានជ័យ


ដោយអនុវត្តតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចុះផ្សព្វផ្សាយពីបញ្ហាជម្ងឺកូវីត១៩(COVID-19) និងបាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ នៅក្នុងខេត្តឧត្តរមានជ័យ ។
ដោយឡែកក្រុមការងារចុះជួយស្រុកនីមួយៗក៏បានចុះចែកអំណោយជូនដល់ ប្រជាពលរដ្ឋមានជីវភាពខ្វះខាតដល់ខ្នងផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។