ឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំព្រពន្លា


នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម គឹម ធា និងឯកឧត្តម ម៉ែន ស៊ីផាន់ សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៦ បានអញ្ជើញជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំព្រពន្លា ស្រុកកំពង់រោទ៍ដើម្បីផ្សព្វផ្សាយអំពី ការប្រឆាំងមេរោគកូវីត ១៩ និងចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ១០គ្រួសារ នៅឃុំព្រះពន្លា ស្រុកកំពង់រោទ៍។