ឯកឧត្តម យឹម លាង ចាត់តំណាងនាំយកថវិកា និងសម្ភារៈ ផ្តល់ជូនគណៈ បញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ជាការលើកទឹកចិត្តដល់ក្រុមការងារសង្កាត់ក្នុង ពីធីចូលឆ្នាំថ្មីប្រពៃណីខ្មែខាងមុខនេះ


រសៀលថ្ងៃច័ន្ទ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនិងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០
ឯកឧត្តម ហៀ ហ៊ីន ទីប្រឹក្សារសម្ដចវិបុលសេនាភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងក្រុមការងារ ចុះមកសំណេះសំណាល និងនាំយក ថវិកាចំនួន ២លាន២សែនរៀល និងអង្ករចំនួន៨៧បេស្មើនឹង ២,១៧៥គក្រ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ ឯកឧក្ដម ឧក្ដមសេនីយ៍ឯក យឹម លាង នាយរងខុទ្ធកាល័យសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ និងនាយ រងសេនាធិការចំរុះនៃកងយោធពល ខេមរភូមិន្ទនិជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ មកផ្តល់ជូនគណៈ បញ្ជាការឯកភាពសង្កាត់ច្រាំងចំរេះទី២ ជាការលើកទឹកចិត្តដល់ក្រុមការងារសង្កាត់ក្នុង ពីធីចូលឆ្នាំថ្មីប្រពៃណីខ្មែខាងមុខនេះ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ហៀ ហ៊ីន បានមានប្រសាសផ្តាំផ្ញើរចំពោះក្រុមការងារគណៈបញ្ជាការឯកភាពសង្កាត់ អោយខិតខំប្រឹងប្រែង បន្ថែមក្នុងការរួមគ្នាទប់ស្កាត់មេរោគCovid-19 សម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន របស់ខ្លួន ស្របទៅតាម ការណែនាំរបស់ក្រសួងសុខាភិបាល និងខិតខំបន្ថែមនូវការលប់បំបាត់បញ្ហា ក្មេងទំនើង ល្បែងស៊ីសង និងគ្រឿងញៀន ខុសច្បាប់ក្នុងមូលដ្ឋានអោយអស់ និងបន្តថែរក្សាការពារ ភូមិ ឃុំសុវត្ថិភាពអោយកាន់តែខ្លាំងខ្លាជូន ប្រជាពលរដ្ឋទូទៅក្នុងមូលដ្ឋានខណ្ឌទាំងមូលផងដែរ ។