ឯកឧត្តមបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១រដ្ឋសភា ផ្តល់អំណោយ ស្បៀង និងសំភារៈសម្រាប់ការពារវីរុសកូវីដ១៩ ដល់ ២៧គោលដៅ ក្នុងខេត្តកំពង់ធំ


នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ តាមរយៈ ឯកឧត្តម ងួន រាសី នាយកខុទ្ទកាល័យឯកឧត្តមបណ្ឌិត ងួន ញុិល អនុប្រធានទី១នៃរដ្ឋសភា បាននាំនូវអំណោយរបស់ឯកឧត្តមបណ្ឌិត មានដូចជា ស្បៀង និងឧបករណ៍សំភារៈសម្រាប់ការពារវីរុសកូវីដ១៩ ដល់ ២៧គោលដៅក្នុងខេត្តកំពង់ធំ។

គោលដៅទាំង២៧ មានដូចជា រដ្ឋបាលក្រុង-ស្រុកទាំង៩ មណ្ឌលសុខភាពនៅខេត្តកំពង់ធំចំនួន៦ វត្តព្រះអនុគណក្រុង-ស្រុកទាំង៩ វត្តព្រៃតាត្រាវ និងវត្តត្រពាំងជ្រៃ ក្នុងឃុំបល្ល័ង្គ ស្រុកបារាយណ៍។

ក្នុងមួយគោលដៅ ទទួលបានប្រដាប់វាល់កំដៅ ១គ្រឿង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ១គ្រឿង ទឹកថ្នាំសម្លាប់មេរោគ ២ធុង (ស្មើ ៨លីត្រ) ម៉ាស់ ៥ប្រអប់ (ស្មើ ២៥០ម៉ាស់) ស្រោមដៃ ២ប្រអប់ (ស្មើ ១០០គូ ) សាប៊ូលាងដៃ ១ធុង (ស្មើ ៤លីត្រ) មី ២កេសធំ អង្ករ ២០០គីឡូក្រាម និងខិតប័ណ្ណវិធានការបង្ការជំងឺឆ្លងវីរុសកូវីដ១៩ ចំនួន ២៩៦សន្លឹក។

សំភារៈសរុបទាំង ២៧គោលដៅ រួមមាន ប្រដាប់វាស់កំដៅ ២៧ គ្រឿង ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគ ២៧គ្រឿង ទឹកថ្នាំសម្លាប់មេរោគ ៥៤ធុង ម៉ាស់ ១៣៥ប្រអប់ ស្រោមដៃ ៥៤ប្រអប់ សាប៊ូលាងដៃ ២៧ធុង ក្រម៉ា ២៧០០ក្រម៉ា មី ចំនួន ៥៤កេសធំ និងអង្ករ ៥តោន និង ៤០០គីឡូក្រាម និងខិតប័ណ្ណវិធានការបង្ការជំងីឆ្លងវីរុសកូវីដ១៩ ចំនួន ៨០០០ សន្លឹក៕