នាព្រឹកថ្ងៃចន្ទ ១៤កេីត ខែចេត្រ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៦ ខែមេសា ឆ្នាំ២០២០ ឯកឧត្ដម គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្ដម ថុង ចន់ លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អមដំណេីរដោយ លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចុះសាកសួរសុខទុក្ខ ផ្សព្វផ្សាយវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាល ជំងឺឆ្លងកូវីដ-១៩ ដល់បងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល។ នៅក្នុងឱកាសនោះដែរឯកឧត្តមប្រធាន និងក្រុមការងារបានណែនាំដល់អ្នកចូលរួមទាំងអស់ឱ្យគោរព និងប្រតិបត្តិតាមការណែនាំរបស់ក្រសួងសុខាភិបាល និងបាននាំយកអំណោយមួយចំនួនចែកជូនបងប្អូនប្រជាពលរដ្ឋក្រីក្រក្នុងមួយគ្រួសារៗ ទទួលបានដូចជា អង្ករ ត្រីខកំប៉ុង សាប៊ូលាងដៃ ម៉ាស ក្រមា ព្រមទាំងថវិកាចំនួន ៥ម៉ឺនរៀល ស្ថិតនៅក្នុងឃុំជីខលេី ឃុំជីខក្រោម និងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។