ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ


ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តឧត្តរមានជ័យ បានដឹកនាំកិច្ចប្រជុំ ជាមួយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តឧត្តរមានជ័យ ដើម្បីស្រាវជ្រាវរកប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅតាមបណ្តាស្រុកទាំង៥ និងរិះរកនូវវិធានការដោះស្រាយបញ្ហាប្រឈមនានា ។ បន្ទាប់ពីកិច្ចប្រជុំឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមចត្តាឡីស័ក និងជួបសួរសុខទុក្ខប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិ អូរស្មាច់ ។