រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំផ្សព្វផ្សាយផែនការសំរាប់បន្តទប់ស្កាត់ការរាលដាលជំងឺកូវីត១៩


កំពងឆ្នាំងៈ រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រជុំផ្សព្វផ្សាយផែនការសំរាប់បន្តទប់ស្កាត់ការរាលដាលជំងឺកូវីត១៩ នាព្រឹកថ្ងៃទី៨ ខែ មេសា ឆ្នាំ២០២០នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីឯកឧត្តមលោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអង្គភាពជុំវិញខេត្ត ប្រធានក្រុមប្រឹក្សានិងអភិបាលក្រុងស្រុកទាំង៨ផងដែរ៕