អាជ្ញាធរជាតិអប្សរារកឃើញឡើងវិញនូវបំណែកហោជាងដែលរលុះបាត់នៅខ្លោងទ្វារប្រាសាទបន្ទាយស្រី


បំណែកហោជាងនៃក្លោងទ្វារ សសរផ្អោបខ្លោងទ្វារ និងជើងទម្រនៃសិលាចារឹកលេខ K៨៤២ ដែលកន្លងបានគិតថាបាត់បង់ ត្រូវបានរកឃើញជាថ្មីឡើងវិញនៅក្នុងបរិវេណប្រាសាទបន្ទាយស្រី។ ការរកឃើញបំណែកទាំងនេះនឹងបំពេញរូបរាងដើមឡើងវិញរបស់ប្រាសាទបន្ទាយស្រីឲ្យកាន់តែប្រសើរ ព្រមទាំងផ្តល់ជាទិន្ន័យបុរាណវិទ្យាថ្មីៗបន្ថែមទៀតដល់អ្នកស្រាវជ្រាវ។

អាជ្ញាធរជាតិអប្សរានឹងយកបំណែកថ្មដែលបានរកឃើញទៅបំពេញវិញនៅត្រង់ទីតាំងដើមនាពេលអនាគតដ៏ខ្លី៕