ឯកឧត្តម ញ៉ែម សាម៉ន និងឯកឧត្ដម ម៉ុម​ សារឿន​ បានចុះពិនិត្យវឌ្ឍនភាពការធ្វេីផ្លូវ​ស្ពាន​ដាឡូ ចាប់ពីគល់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកសៀមបូក​ និងបានចូលរួមផ្សព្វផ្សាយអប់រំការពារទប់ស្កាត់មេរោគ COVID-19​


កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០​ ឯកឧត្តម ញ៉ែម សាម៉ន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងឯកឧត្ដម ម៉ុម​ សារឿន​ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានចុះពិនិត្យវឌ្ឍនភាពការធ្វេីផ្លូវ​ស្ពាន​ដាឡូ ចាប់ពីគល់ស្ពានមេគង្គឆ្ពោះទៅកាន់ស្រុកសៀមបូក​ និងបានចូលរួមផ្សព្វផ្សាយអប់រំការពារទប់ស្កាត់មេរោគ COVID-19​ ព្រមទាំងបាននាំយកអំណោយមានជាអាទិ៏:​ ដូចជាសាប៊ូប្រូតិចចំនួន៥កេះ​ ប៉ុស្តស្ទ័រចំនួន២បាច់ធំ​ ក្រម៉ា​ចំនួន ៤០០​ និងថវិកា​ផ្ទាល់ខ្លួន​ ២,០០០,០០០​៛​ ជូនដល់គណៈកម្មការកូវីដស្រុកថាឡាបរិវ៉ាត់​ខេត្តស្ទឹងត្រែង​ បន្ទាប់មកទៀតឯកឧត្តមបានអញ្ជើញចុះទៅសំណេះសំណាលជាមួយលោកពូមាន់​កង​អតីត:ជំទប់ទី២អាយុ៧៦ឆ្នាំ​និងបានចុះសួរសុខទុក្ខលោកអ៊ុំសៅមីអតីត:គ្រូបង្រៀន​ ព្រមទាំងបានជូនថវិកាដល់គាត់ចំនួន១៥០,០០០រៀល​ និងលោកពូមាន់កងចំនួន១០០,០០០​រៀល​ ផងដែរ។