អាជ្ញាធរជាតិអប្សរាបន្តការងារស្តារហេដ្ឋារចនាសម្ពន្ធផ្លូវថ្នល់ក្នុងរមណីយដ្ឋានអង្គរ


នៅថ្ងៃទី២០​ ខែមេសា​ ឆ្នាំ ២០២០​ អាជ្ញាធរជាតិអប្សរាបានបន្តការងារកែលម្អផ្លូវថ្នល់ចំនួន​០២ខ្សែ​ ជាបន្តទៀត​ ក្រោយបានអាក់ខានដោយ សារការរាតត្បាតនៃជំងឺវីត​-១៩​។

ផ្លូវទាំងពីរខ្សែនេះរួមមាន​ ទី១​ ចាប់ពីផ្លូវជាតិលេខ៦​ ត្រង់ចំណុចរង្វង់មូលព្រះនរាយណ៍​ រហូតដល់មុខព្រលានយន្តហោះ​ ដែលមានទទឹង​១០ ម៉ែត្រ​ ប្រវែង​២.១៨១ម៉ែត្រ​ ប្រភេទបេតុងកៅស៊ូ​ (AC) ពណ៌ខ្មៅ​ និងទី២​ ចាប់ពីផ្លូវជាតិលេខ៦​ ត្រង់ចំណុចច្រកចូលប្រាសាទព្រះគោ​ រហូតជុំវិញប្រាសាទបាគង​ ដែលមានទទឹង​៥-៦ម៉ែត្រ​ ប្រវែង​២.៧៨១ម៉ែត្រ​ ប្រភេទបេតុងកៅស៊ូ​ (AC) ពណ៌ ក្រហមចាស់។

ការកែលម្អផ្លូវថ្នល់នេះក្នុងគោលបំណងសម្រួលការធ្វេីដំណេីររបស់ប្រជាលរដ្ឋ​និងបម្រេីដល់វិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ជូនជ្រាបថា ការជួសជុលកែលម្អផ្លូវខាងលេីនេះបានចាប់ផ្តេីមអនុវត្តតាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ ២០២០​ កន្លងមកម្ល៉េះ៕