លោកឧកញ៉ា ស្រី ចាន់ថន ចុះសួរសុខទុក្ខ បុគ្គលិកស្កាយលែន SKYLAND និងថ្លែងអំណរគុណដល់បុគ្គលិកទាំងអស់ដែលនៅបំពេញការងារថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ ដើម្បីចូលរួមទប់ស្កាត់មេរោគCOVID-19


(ភ្នំពេញ)៖ ថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុនJet’s Group បានអញ្ជើញចុះសួរសុខទុក្ខ បុគ្គលិកនៅក្នុងរមណីយដ្ឋាន ស្កាយលែន SKYLAND RESORT (Jet’s Garden Park) និងសម្ដែងនូវការអរគុណដល់បុគ្គលិកទាំងអស់ដែលនៅបំពេញការងារថ្ងៃចូលឆ្នាំប្រពៃណីខ្មែរ។ គោរពតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្កាត់មេរោគCOVID-19 តាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយក្នុងនោះ លោកឧកញ៉ាក៏មានជាអំណោយជាថវិកា អង្ករ មី ជូនបុគ្គលិកបន្ថែមផងដែរ។