(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០២០ លោកជំទាវ អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និង លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោកស្រី ជាក្រុមប្រឹក្សាខណ្ឌបានចុះផ្សព្វផ្សាយអំពីការបង្ការ ទប់ស្កាត់ ការរាតត្បាតដោយជម្ងឺ កូវិដ-១៩ ដល់ប្រជាពលរដ្ឋប្រមាណ១០០គ្រួសារនៅតាមដងផ្លូវ ក្នុងភូមិបឹងរាំង និងភូមិទូលពពែរ សង្កាត់ទួលសង្កែទី២។
នៅក្នុងឱកាសនោះ ប្រធានអនុសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ និង លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ អោយនៅតែបន្តធ្វើអនាម័យអោយបានញឹកញាប់ និងបានចែកម៉ាស ទឹកអាកុល និងសាប៊ូលុច ក្នុងនោះដែរ លោកជំទាវបានជួបសួរសុខទុក្ខ ប្រជាពលរដ្ឋដែលក្រីក្រមានជីវភាពខ្វះខាតចំនួន០៩គ្រួសារនិងបាននាំយកអំណោយឧបត្ថម្ភក្នុង១គ្រួសារទទួលបានអង្ករ១០គ.ក ឃីត១ ម៉ាសនិងអាកុលក្រម៉ា សាប៊ូ។ សរុបអំណោយរួមមាន÷ ក្រមារ ១០០ សាប៊ូលុចដុំតូច ១០០ ដុំ ទឹកអាកុល៣០ ដប និងម៉ាស់ចំនួន២ប្រអប់។
លោកជំទាវបានបន្តចុះជួបសួរសុខទុក្ខចាស់ជរា(ប្តី-ប្រពន្ធ)១គ្រួសារដែលមានជម្ងឺ បានជូនទៅពិនិត្យ ព្យាបាលនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញនិងបានផ្តល់ជូនប័ណ្ណសមធម៌ដើម្បីពិនិត្យជម្ងឺដោយឥតគិតថ្លៃ។