លោកឧកញ៉ា ស្រី ចាន់ថន ឧបត្ថម្ភរថយន្តម៉ាក NISSAN ចំនួន១គ្រឿង និងសម្ភារៈប្រើប្រាស់មួយចំនួន ជូនលោកមេបញ្ជាការខេត្តកណ្តាល ដើម្បីបម្រើផលប្រយោជន៍រួមរបស់អង្គភាព


(ខេត្តកណ្តាល)៖ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ២០២០ លោកឧកញ៉ា ស្រី ចាន់ថន បានជួយឧបត្ថម្ភរថយន្ត និងសម្ភារៈប្រើប្រាស់មួយចំនួនដូចជា៖ រថយន្តម៉ាក NISSAN ចំនួន១គ្រឿង, ទឹកសុទ្ធចំនួន ៥០កេស, ភេសជ្ជៈ និងទឹកផ្លែឈើ ចំនួន ៣០កេស, មី ចំនួន ៣០កេស,ជែលលាងដៃ ចំនួន២៥០ដប ជូនលោកមេបញ្ជាការខេត្តកណ្តាល ដើម្បីបម្រើផលប្រយោជន៍រួមរបស់អង្គភាព ក្នុងការកាត់បន្ថយនៃការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19) និងក្នុងការបំពេញបេសកកម្មនានាតាមភារកិច្ចចាំបាច់របស់អង្គភាពផងដែរ។