ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យ ការងារស្តារប្រឡាយមេរំចេក និងការងារសាងសង់សំណង់សិល្បការ ក្នុងស្រុកព្រះស្តេច ខេត្តព្រៃវែង


ថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ លោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រី បច្ចេកទេស ចុះពិនិត្យ ការងារស្តារប្រឡាយមេរំចេក និងការងារសាងសង់សំណង់សិល្បការ មានទីតាំងស្ថិតនៅឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ។ ការងារស្តារប្រឡាយមេរំចេកនេះ ដើម្បីតភ្ជាប់ចរន្តទឹកពីប្រឡាយមេទី៩ នៃប្រព័ន្ធធារាសាស្ត្រការពារទឹកជំនន់ និងស្រោចស្រពកំពង់ត្របែក ឲ្យហូរចូលតាមប្រឡាយមេ ដែលគ្រោងស្ដារមកធ្វើការស្រោចស្រពបន្ថែមក្នុងឃុំរំចេក លើផ្ទៃដីរដូវវស្សា ១២០០ហិកតា និងរដូវប្រាំង ២៦៣ហិកតា ។
ក្នុងទំហំការងាររួមមាន ៖
-ស្ដារប្រឡាយរងរំចេក ប្រវែង ២០០ម៉ែត្រ
-ស្ដារប្រឡាយមេរំចេក ប្រវែង ២.០០០ម៉ែត្រ
-សាងសង់ស្ថានីយបូមទឹក មានទ្វារទឹក(ទ្វារ២) ចំនួន ០១កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ (ទ្វារ២) ចំនួន ០២កន្លែង
-សាងសង់សំណង់លូយកទឹកលើប្រឡាយមេ ចំនួន ០៤កន្លែង
-សាងសង់សំណង់ស្ទាក់ទឹកលើប្រឡាយមេ ដែលមានស្រាប់ (ទ្វារ២) ចំនួន ០១កន្លែង

សូមបញ្ជាក់ថាការស្ដារប្រឡាយមេរំចេក និងសាងសង់ស្ថានីយបូមទឹក បានធ្វើឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំរំចេក ស្រុកព្រះស្ដេច ខេត្តព្រៃវែង ទទួលបានប្រភពទឹកសម្រាប់ប្រើប្រាស់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម នៅដើមរដូវ ចុងរដូវ បន្តទៅរដូវប្រាំង និងប្រើប្រាស់ប្រចាំថ្ងៃ ៕