លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ នៅទីស្តីការក្រសួង ដោយមានសមាសភាពដែលចូលរួមក្នុងថ្ងៃនេះមាន ឯកឧត្តម លោកជំទាវ ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក អគ្គនាយកដ្ឋានទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អគ្គនាយកដ្ឋានអធិការកិច្ច នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ។

ក្នុងឱកាសនោះផងដែរលោកជំទាវកិត្តិសង្គហបណ្ឌិត ក៏បានណែនាំ ឲ្យឯកឧត្តម លោកជំទាវ ទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ និងធ្វើការ ផ្សព្វផ្សាយបន្តផងដែរនូវការរាត្បាតនៃជម្ងឺកូវីដ១៩ បើទោះបីជាបច្ចុប្បន្ននេះកម្ពុជាយើងបានជាសះស្បើយ ១១៩នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងចំនួន ១២២នាក់ ក៏ដោយ ដោយគោរពទៅតាមការ ណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជា សារាចរណណែនាំជាច្រើនដែលរាជរដ្ឋាភិបាលបានដាក់ចេញ ដើម្បីបង្ការ និងទប់ស្កាត់ជម្ងឺកូវីដ១៩។ ចំណែកឯ ការងារស្នូលវិញគឺយើងនៅបន្តធ្វើការអនឡាញ រហូតដល់ស្ថានភាពនៃ ជម្ងឺកូវីដ១៩ នេះត្រូវបានបញ្ឈប់ការរាត្បាត ។