ក្រុមការងារយុវជនCPP ខេត្តមណ្ឌលគីរី អំពាវនាវដល់ប្រជាពលរដ្ឋត្រូវអនុវត្តវិធានការ បង្ការការពារនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់នៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍


(មណ្ឌលគីរី)៖ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០ លោក សាយ ម៉េងគីម អភិបាលរងខេត្តមណ្ឌលគីរី និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្ត និងសហការី ព្រមទាំងលោកប្រធានក្រុមការងារយុវជន គណបក្សស្រុកកែវសីមា បាននាំយកគ្រឿងឧបភោគបរិភោគនិងបច្ច័យ ប្រគេនដល់ព្រះសង្ឃនៅវត្ត សុវណ្ណារាម ( ឃុំមេម៉ង់ ) និងវត្តនវគិរីសុណ្ណារាម (ឃុំចុងផ្លាស់ ) ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ។

លោកប្រធានក្រុមការងារយុវជនគណបក្សខេត្ត បានពាំនាំនូវការសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគីរី និងជាប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត ដែលជានិច្ចកាលឯកឧត្តម តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ និងព្រះសង្ឃទូទាំងខេត្តផងដែរ ។

លោកបានបន្ថែមថា ដោយសារតែមានការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ទើបប្រទេសយើងមានសុខសន្តិភាព ការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ ។

ក្នុងឱកាសនោះដែរ លោក សាយ ម៉េងគីម បានជម្រាបជូនពីស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា និងស្នើសុំអោយព្រះសង្ឃគ្រប់អង្គ និងប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តវិធានការ បង្ការការពារនានារបស់ក្រសួងសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ទៅក្នុងសហគមន៍។

គ្រឿងឧបភោគបរិភោគសំរាប់ប្រគេនព្រះសង្ឃក្នុង១វត្តៗទទួលបាន អង្ករ ៥០ គីឡូក្រាម មី១កេស ត្រីខ១យួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ សាប៊ូ៣២ដុំ ទឹកបរិសុទ្ឋ១កេស និងថវិកា ៣៤ ម៉ឺនរៀល ។

បន្ទាប់ពីប្រគេនគ្រឿងឧបភោគបរិភោគនិងបច្ច័យប្រគេនព្រះសង្ឃទាំងពីរវត្តរួចមក លោកប្រធានក្រុមការងារ និងសហការី បានបន្តចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនដល់ចាស់ជរាគ្មានទីពឹងចំនួន២នាក់ គឺ លោកយាយ ទូច សុង អាយុ ៨៩ឆ្នាំ ជនជាតិព្នង និង លោកតា ដួង ឌីន អាយុ ៨៧ឆ្នាំ ជនជាតិព្នង ដែលគាត់ទាំងពីរនាក់ រស់នៅក្នុងភូមិទួល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។