អភិបាលរងខេត្តកែប និង លោកជំទាវ ដួង កែវចិន្ដា អញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកស្បៀងមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាក១៣គ្រួសារ


ខេត្តកែប៖​ លោក ងិន ងិនដា អភិបាលរងខេត្តកែប និងជាអនុប្រធានក្រុមការងារចុះជួយភូមិថ្មី លោកជំទាវ ដួង កែវចិន្ដា សមាជិកក្រុមព្រឹក្សាខេត្ត ព្រមទាំងបណ្ដាមន្រ្តីមួយចំនួនផងដែរ បានអញ្ចើញចុះជួបសំណេះសំណាលសួរសុខទុក្ខនឹងចែកស្បៀងមួយចំនួនដល់ប្រជាពលរដ្ឋដែលជួបការលំបាក១៣គ្រួសារស្ថិតនៅ ភូមិថ្មី សង្កាត់​ សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ២០គីឡូ ទឹកត្រី សាប៊ូ ម៉ាស​ ខិត្តប័ណ្ណ​អប់រំ​ និងថវិកា១០០០០រៀល។ ក្នុងឪកាសនោះ លោក​ អភិបាលរងខេត្ត​ ក៍បានក្រែងរំលឹកដល់ប្រជាពលរដ្ឋឲ្យចេះអនាម័យខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល​ គឺត្រូវលាងដៃឲ្យបានញឹកញាប់មុនកាន់ ចំនីអាហារ និងចេញក្រៅត្រូវពាក់ម៉ាស់ជាដើម៕