ឯកឧត្ដម អន ស៊ុំ និងឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិអភិវឌ្ឍន៍ ចំនួន២៥គ្រួសារ


នាព្រឹកថ្ងៃពុធ ទី២០ ខែឧសភា ឆ្នាំ២០២០ ឯកឧត្ដម អន ស៊ុំ លេខាធិការគណៈកម្មការទី៤ ព្រឹទ្ធសភា និងឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្តម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ិន ជំនោរ ប្រធាអង្គការកម្ពុជា នៃក្ដីសង្ឃឹម លោកអែម សុខា អភិបាលស្រុកម៉ាឡៃ និងលោក ឈឹម ប៊ុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតនៅភូមិអភិវឌ្ឍន៍ ចំនួន២៥គ្រួសារ (ក្នុងនេះ ជរា ពិការ ៣គ្រួសារ ចុះដល់ផ្ទះ) និងភូមិកោះស្នួល ចំនួន២៥គ្រួសារ សរុប៥០គ្រួសារ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះឯកឧត្តម បានឧបត្ថម្ភជូនមួយគ្រួសាៗទទួលបានអង្ករ២០គ.ក ទឹកត្រី៦ដប ទឹកស៊ីអ៊ីវ៦ដប ទឹកបរិសុទ្ធ២យួរ និងប៊ីចេង១ថង់។