លោក ភុំ រ៉ា និងសហការី អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះដោយរន្ទះបាញ់ និងពុលចំណី ស្ថិតក្នុងឃុំទឹកជ្រៅ និងឃុំនាងទើត ស្រុកតំបែរ ខេត្តត្បូងឃ្មុំ


ដោយមានការណែនាំពីឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន
ព្រឹកថ្ងៃទី ២១ ខែ ឧសភា ឆ្នាំ ២០២០ លោក ភុំ រ៉ា ប្រធានក្រុមការងារចុះជួយឃុំនាងទើត និងឃុំទឹកជ្រៅ
និងសហការី ព្រមទាំងលោកអភិបាលស្រុកតំបែរ និងលោកមេឃុំទឹកជ្រៅ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលរងគ្រោះរន្ទះបាញ់នៅភូមិស្រែវែង ឃុំទឹកជ្រៅ និងប្រជាពលរដ្ឋ ពុលចំណី ចំនួន០៨នាក់ នៅឃុំនាងទើត ដោយនាំយកថវិកាមួយចំនួននិងការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម វេង សាខុនរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ទៅជូនដើម្បីជួយថ្លៃព្យាបាល ។