ក្រុមការងារយុវជន CPP ក្រសួងពាណិជ្ជកម្ម ចុះចែកគ្រឿងឧបភោគ បរិភោគ ដល់គ្រួសារជួបការលំបាកចំនួន១០គ្រួសារ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ


(កំពង់ចាម)៖ ព្រឹកថ្ងៃសុក្រ១កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារយុវជនគណក្សប្រជាជនកម្ពុជាក្រសួងពាណិជ្ជកម្ម បានចុះជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការ ការការពារជម្ងឺកូវីដ១៩(Covid-19)។

ក្នុងឱកាសនោះផងដែរ និងចែកគ្រឿងឧបភោគ បរិភោគ ថវិកាជូនដល់គ្រួសារជួបការលំបាកចំនួន១០គ្រួសារ នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។