ឯកឧត្តម ឈើយ ចាន់ណា និងឯកឧត្ដម ស្រេង សុផល បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ នៅសាលាឃុំអូរស្រឡៅ


នាព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ រួមដំណើរដោយឯកឧត្ដម ស្រេង សុផល សមាជិកក្រុមប្រឹក្សាខេត្ត លោក ឈឹម ប៊ុន្នី ប្រធានក្រុមប្រឹក្សាស្រុកម៉ាឡៃ លោក ស្វាយ ជាអភិបាលរងស្រុក និងក្រុមការងារយុវជន សប្បុរសជនលោក សុខ វិចិត្រ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋមានជីវភាពខ្វះខាតចំនួន២៥គ្រួសារ និងបានផ្តាំផ្ញើសូមប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃកូវីដ១៩ ជាពិសេស មិនត្រូវភ្លេចខ្លួននោះទេ ដោយសារតែប្រទេសកម្ពុជា ទើបនឹងរកឃើញអ្នកឆ្លងថ្មីចំនួន២នាក់ទៀត ហើយត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើនរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ស្ថិតនៅសាលាឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ នាឱកាសនោះ បានឧបត្ថម្ភជូនសម្ភារៈ និងថវិកាមួយចំនួនផងដែរ។