ឯកឧត្តម ផៃ ប៊ុនឈឿន បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវា​សាធារណៈគំរូក្នុងវិស័យបរិស្ថាន


ទីស្តីការក្រសួងបរិស្ថាន​ នៅព្រឹក ថ្ងៃចន្ទ​ ៤កេីត​ ខែជេស្ឋ​ ឆ្នាំជូត​ ទោស័ក​ ព.ស​.​ ២៥៦៤​ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០​ ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការប្រចាំការនៃក្រសួងបរិស្ថាន​ បានដឹកនាំកិច្ចប្រជុំគណៈកម្មការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវា​សាធារណៈគំរូក្នុងវិស័យបរិស្ថាន​ ដេីម្បីពិនិត្យ​ និងពិភាក្សាលេីវឌ្ឍនភាពការងារ ការទទួលយកធាតុចូល ការកែលម្អរសូចនាករ សម្រាប់ការធ្វេីអោយប្រសេីរឡេីងនូវកិច្ចដំណេីរការវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្តល់សេវា​សាធារណៈគំរូក្នុងវិស័យបរិស្ថាន៕