លោកជំទាវ ប៊ន សុភី អញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ គ្រួសារជនងាយរងគ្រោះ ចំនួន ០៨គ្រួសារ ក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង


កំពង់ឆ្នាំងៈ នៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២០
លោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋ គ្រួសារជនងាយរងគ្រោះ ចំនួន ០៨គ្រួសារ រស់នៅសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក យិន សាវ៉េន អភិបាលក្រុង អាជ្ញាធរក្រុង និងចៅសង្កាត់ចូលរួមផងដែរ។

លោកជំទាវ ប៊ន សុភី បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពី ឯកឧត្តម ឈួរ ច័ន្ទឌឿនអភិបាលខេត្ត ជូនដល់បងប្អូន និង បានផ្តល់អំណោយជូនដល់គ្រួសារងាយរងគ្រោះទាំង ០៨គ្រួសារនៅក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលក្នុងមួយគ្រួសារៗទទួលបានអង្ករគ្រឿងឧបភោគបរិភោគ ម៉ាស់ ក្រណាត់និងថវិកាចំនួន២ម៉ឺនរៀលផងដែរ។

ក្នុងឱកាសនោះលោកជំទាវ ប៊ន សុភី ក៏បានអំពាវនាវដល់បងប្អនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ សូមចូលរួមការពារកុំឱ្យមានការផ្ទុះ នៃការរីករាលដាលនៃជម្ងឺកូវីដ១៩ ក្នុងសហគមន៍របស់យើង ដោយយើងត្រូវរួមគ្នាបន្ត អនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងគោលការរណែនាំរបស់ក្រសួងសុខាភិបាលគឺត្រូវផ្តើមពីយើងម្នាក់ៗ ខ្លួនយើង គ្រួសារយើង សហគមន៍យើង និង សង្គមជាតិយើង។