ឯកឧត្តម ជីវ សុងហាក់ បានដឹកនាំសហការី បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង


នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ជីវ សុងហាក់ រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមទីបី នៃគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងនៅតាមសាលាដំបូងរាជធានី ខេត្ត បានដឹកនាំសហការី បើកយុទ្ធនាការដោះស្រាយការកកស្ទះសុំណុំរឿងនៅសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីប្រធានសាលាដំបូង ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារង ចៅក្រម ថ្នាក់ដឹកនាំលេខាធិការដ្ឋានរដ្ឋបាលតុលាការ មេធាវីប្រតិភូ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។