ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែង ក្នុងខេត្តកំពង់ស្ពឺ


នៅថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្រ្តីបច្ចេកទេសរបស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៥កន្លែងរួមមាន ស្ថានីយក្រាំងពន្លៃ ស្ថានីយសាក់កន្ទួត ស្ថានីយតាសាល ស្ថានីយឃ្លៀច ស្ថានីយស្វាហាប់ ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ។ ក្រុមការងារបាន ៖
– ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ជួសជុលឧបករណ៍វាស់កម្រិតទឹកភ្លៀង
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ
– កាប់មែកឈើដែលធ្វើឲ្យប៉ះពាល់ទីធ្លាស្ថានីយ ៕