អភិបាលរងខេត្តព្រះវិហារ ចុះជួបជាមួយជាមួយប្រជាពលរដ្ឋនិងផ្សព្វផ្សាយច្បាប់ស្តីភូមិបាល និតិវិធីស្តីពីការផ្តល់ដីសម្បទានសង្គមកិច្ច និងច្បាប់បរិស្ថានជូនដល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ដីក្រុមហ៊ុនមេត្រីភាព


ខេត្តព្រះវិហារ៖នៅព្រឹកថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ ២០២០ ឯកឧត្តមស៊ូ សិរី អភិបាលរងខេត្ត ចុះជួបជាមួយជាមួយប្រជាពលរដ្ឋនិងផ្សព្វផ្សាយច្បាប់ស្តីភូមិបាល និតិវិធីស្តីពីការផ្តល់ដីសម្បទានសង្គមកិច្ច និងច្បាប់បរិស្ថានជូនដល់ប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ដីក្រុមហ៊ុនមេត្រីភាព ក្នុងភូមិសាស្រ្តឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដោយ មានការចូលរួមពីនាយករងរដ្ឋបាលសាលាខេត្ត អភិបាលរងស្រុកជាំក្សាន្ត មន្ទីរអង្គភាពពាក់ព័ន្ធ និងជាប្រជាពលរដ្ឋជាច្រើនរូប។