ក្រុមគ្រឿងចក្រនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សាដើមរដូវរបស់បងប្អូនកសិករដែលជួបការខ្វះខាតទឹក


ថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមគ្រឿងចក្រនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានសហការជាមួយ អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សាដើមរដូវរបស់បងប្អូនកសិករដែលជួបការខ្វះខាតទឹក។

ការងារអន្តរាគមន៍នេះ គិតមកត្រឹមថ្ងៃទី២១ ដល់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ សម្រេចបានកាយវះពោះប្រទ្បាយមេ ១ខ្សែ ប្រវែង ៣.០០០ម៉ែត្រ និងប្រទ្បាយរង ០២ខ្សែ ប្រវែង ៣.៣០០ម៉ែត្រ សរុបទាំងអស់ ប្រវែង ៦.៣០០ម៉ែត្រ ដោយនាំទឹកពីប្រព័ន្ធស្រោចស្រពអូរដំរីឆ្លងទៅជួយសង្គ្រោះស្រូវបានចំនួន ៣៥០ហិកតា ស្ថិតក្នុងឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង និងកំពុងអនុវត្តការងារអន្តរាគមន៏នេះជាបន្តទៀត៕