ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា


ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្ដែងការគួរសមជាមួយលោកបណ្ឌិត ប៉ិច សុខេម នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (Cambodian Development Resource Institute – CDRI) ដែលទើបត្រូវបានជ្រើសតាំង និងចូលកាន់តំណែងកន្លងទៅនេះ, នាព្រឹកថ្ងៃ អង្គារ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២០, នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។