ឯកឧត្តម អភិបាលខេត្តដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមរហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប


កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តបានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យស្ថានភាពរួមទំនប់៧៨ ស្ថានភាពផ្សេងៗនិងអាងទឹកក្នុងភូមិសាស្ត្រស្រុកសូទ្រនិគមរហូតដល់សង្កាត់ក្របីរៀល ក្រុងសៀមរាប ដើម្បីពិនិត្យលើការអភិវឌ្ឍន៍ និងដោះស្រាយបញ្ហាប្រឈមនានានៅតាមបណ្តោយទំនប់៧៨នេះ ប្រកបដោយចីរភាព។

ឯកឧត្តម អភិបាលខេត្តក៏បានណែនាំដល់មន្ទីរធនធានទឹកនិងឧតុនិយមខេត្តពិនិត្យមើលស្ថានភាពទឹកនិងគ្រប់គ្រងទឹកទុកក្នុងអាងដើម្បីធ្វើការស្រោចស្រពក្នុងការបង្កបង្កេីនផលរបស់បងប្អូនប្រជាពលរដ្ឋ​ និងគ្រប់គ្រងឱ្យបានល្អ​។

ជាមួយនឹងការចុះពិនិត្យនេះ ឯកឧត្តម អភិបាលខេត្តបានណែនាំដល់អាជ្ញាធរមូលដ្ឋានទាំងអស់ត្រូវធ្វើការណែនាំ និងទប់ស្កាត់ឱ្យខានតែបានចំពោះបងប្អូនប្រជាពលរដ្ឋដែលតែងតែកាប់ទន្ទ្រានព្រៃលិចទឹក ដើម្បីយកដីធ្វើកសិកម្ម។ ម្យ៉ាងទៀតត្រូវណែនាំដល់ប្រជាពលរដ្ឋកុំឱ្យមានការដុតគល់ស្រូវ ដែលធ្វើឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ និងព្រៃលិចទឹកជាដើម។