នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារផ្នែកជលសាស្រ្ដ នៃក្រសួងធនធានទឹក និងឧតុនិយម បានសហការជាមួយមន្ត្រីបច្ចេកទេស របស់មន្ទីរធនធានទឹក និងឧតុនិយមខេត្តកោះកុង ចុះធ្វើការថែទាំស្ថានីយជលសាស្រ្ដស្វ័យប្រវត្តិចំនួន ០៣កន្លែងរួមមាន ស្ថានីយស្ពានកោះប៉ោ ស្ថានីយស្ពានតាតៃ ស្ថានីយត្រពាំងរូង ដែលស្ថិតក្នុងខេត្តកោះកុង។ ក្រុមការងារបាន ៖
– ធ្វើ Calibrations ទិន្នន័យកម្ពស់ទឹក និងកម្រិតទឹកភ្លៀងដែលវាស់ដោយឧបករណ៍
– ត្រួតពិនិត្យសុក្រិតភាពនៃទិន្នន័យគ្រប់ប៉ារ៉ាម៉ែត្រទាំងអស់ដែលវាស់ដោយឧបរណ៍
– សម្អាតឧបករណ៍វាស់កម្រិតទឹកភ្លៀង និងផ្ទាំង Solar ជៀសវាងការផ្តល់ថាមពលមិនគ្រប់គ្រាន់ដល់ដំណើរការស្ថានីយ
– កាប់មែកឈើដែលធ្វើឲ្យប៉ះពាល់ទីធ្លាស្ថានីយ និងលាងសម្អាតក្ដារម៉ែត្រស្ថានីយ ៕