រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល អង្គការការីតាសកម្ពុជា ចូលជួបសម្តែងការគួរសម


ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតិឱ្យលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល អង្គការការីតាសកម្ពុជា ចូលជួបសម្តែងការគួរសម និងប្រគល់នូវ ១-សាប៊ូដុំចំនួន ២.០០០ដុំ ២-ម៉ាសចំនួន ២០០ប្រអប់ ៣-អាល់កុលចំនួន ២០០លីត្រ ៤-ផ្ទាំងអប់រំពីវិធានអនាម័យ និងការបង្ការការឆ្លងចំនួន ៦០០សន្លឹក នៅទីស្តីការក្រសួងធម្មការ និងសាសនា។
ថ្លែងក្នុងឱកាសនោះ ក្នុងនាមក្រសួងធម្មការ និងសាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅប្រគេនចំពោះលោកអភិបាល អូលីវីយ៉េ ជ្មីតហស្លេ អភិបាលព្រះសហគមន៍កាតូលិកភូមិភាគភ្នំពេញ និងជាអនុប្រធានក្រុមប្រឹក្សាភិបាល អង្គការការីតាសកម្ពុជា ដែលបានឧបត្ថម្ភនូវអាល់កុល សាប៊ូដុំលាងដៃ ម៉ាស និងផ្ទាំងអប់រំពីវិធានអនាម័យ និងការបង្ការការឆ្លងក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជាសម្រាប់ចែកជូនដល់មន្ត្រីរាជការបម្រើការងារនៅក្រសួងធម្មការ និងសាសនា និងបងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ-១៩ ជាពិសេសមិនត្រូវភ្លេចខ្លួននោះទេ បើទោះបីជាប្រទេសកម្ពុជាមានអ្នកឆ្លងនៅមានកម្រិតទាបក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការជាច្រើនរបស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ស្របពេលដែលកម្ពុជាមកដល់នឹងថ្ងៃនេះអ្នកឆ្លងមានចំនួន ១២៤នាក់ អ្នកជាសះស្បើយមានចំនួន១២២នាក់ និងពុំមានអ្នកស្លាប់នោះទេ។