សាធារណរដ្ឋ ម៉ាលី​ រៀបចំបញ្ជូនសព ឧត្តមសេនីយ៍ទោ ស សាវី ទៅរដ្ឋធានីបាម៉ាកូ គ្រោងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ


ម៉ាលី: នៅថ្ងៃទី១ មិថុនា ឆ្នាំ២០២០ នេះ នៅព្រលាន យន្តហោះ,ទីក្រុងហ្កាវ លោកវរសេនីយ៍ឯក ជួន វុទ្ធី
មេបញ្ជាការ កងអនុសេនាធំកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ ២៣១ និងនាយទាហាន នាយទាហានរង ទាំងអស់ ក្នុងបេសកកម្មអង្គការសហប្រជាជាតិ នៅ
សាធារណរដ្ឋ ម៉ាលី​ រៀបចំបញ្ជូនសព ឧត្តមសេនីយ៍ទោ ស សាវី អាយុ៦៣ឆ្នាំ ពលីជីវិត ដោយជំងឺកូវិដ១៩ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ ទៅរដ្ឋធានីបាម៉ាកូ គ្រោងរៀបចំប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នឹងមានការអញ្ជើញចូលរួមពីតំណាងអង្គការសហប្រជាជាតិ, មេបញ្ជាការទ័ពមួកខៀវ, ថ្នាក់ដឹកនាំមន្ត្រី យោធាស៊ីវិល​ កងយោធាមួកខៀវក្នុងតំបន់MINUSMA ព្រមទាំងមន្ត្រីម្ចាស់តំបន់៕