ខេត្តព្រះវហារ៖នៅរសៀលថ្ងៃទី១ ខែ មិថុនា ឆ្នាំ២០២០២ ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលខេត្តស្តីទី អមដំណើរដោយលោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូន, លោកអភិបាលស្រុក ចុះពិនិត្យវឌ្ឍនភាព ការសាងសង់ ស្ពានស្ទឹងស្ដៅ ដែលរងការឆេះដោយភ្លើងព្រៃ នារដូវប្រាំងកន្លងទៅ បច្ចុប្បន្ននេះ កំពុងមមាញឹកក្នុងការស្ថាបនាឡើងវិញ ជំនួសដោយស្ពានដែកបេឡេត៍ក្រាលឈើ ក្រោមការជួយឧបត្ថម្ភជ្រោមជ្រែងពី ឯកឧត្តម មាស សុភា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ប្រធានក្រុមមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តព្រះវិហារ, ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន, ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន, ឯកឧត្តម អភិបាលខេត្តព្រះវិហារ ប្រាក់ សុវណ្ណ អនុវត្តការសាងសង់ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ។
ស្ពាននេះមានប្រវែង 48ម ទទឹង 4,20ម ស្ថិតក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ឆ្លងទៅកាន់ភូមិចំនួន២ និងដែនអភិរក្សសត្វព្រៃភ្នំត្នោត ភ្នំពក។