សមិទ្ធផលថ្មី ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុង ឃុំអន្លង់រាប ត្រូវបានកាត់ខ្សែបូ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ


សមិទ្ធផលថ្មី ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុង ឃុំអន្លង់រាប ត្រូវបានកាត់ខ្សែបូ សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងលោកជំទាវជា ខេង នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះ នៅក្បែរជើងភ្នំ១៥០០ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
ក្នុងឱកាសនេះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់
ឯកឧត្តម ខូយ សុខា តំណាងរាស្រ្តខេត្តពោធិ៍សាត់
ឯកឧត្តម ញ៉ូវ សុង សមាជិកព្រឹទ្ធសភា
ឯកឧត្តម មូរ ស៊ន ទីប្រឹក្សាក្រសួងរ៉ែនិងថាមពល
ឯកឧត្តម ចាន់ សុដាវ៉ាត អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល
ឯកឧត្តម ប្រាក់ ចាន់រឿន អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល
ឯកឧត្តម លី វណ្ណា អនុរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល
ឯកឧត្តម ខូយ រីដា អភិបាលរងនៃគណៈអភិបាលខេត្ត
លោក ហេង សុភាណា អភិបាលនៃគណៈអភិបាលស្រុក
ឯកឧត្តម លោកជំទាវ លោកលោកស្រីជាក្រុមការងារចុះជួយខេត្តពោធិ៍សាត់ និង ឯកឧត្តម លោកជំទាវ ជាមន្ត្រីររាជការជុំវិញខេត្ត សមាជិកសមាជិការសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត ស្រុក និងប្រជាពលរដ្ឋសរុបប្រមាណ ៩៦៥នាក់ផងដែរ។
សមិទ្ធផលថ្មីទាំងនេះរួមមាន ផ្លូវក្រាលគ្រួសក្រហមសរុបចំនួន០៦ខ្សែ ប្រវែង១៣១១០ម៉ែត្រ ស្ពានដែកបាឡេប្រវែង៣៦ម៉ែត្រ១កន្លែង និងលូចំនួន២៦កន្លែង ដោយចំណាយថវិកាសរុបអស់ ២៣ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាថវិកាផ្ទាល់ខ្លួនរបស់ ឯកឧត្តម ស៊ុយ សែម និង លោកជំទាវ ជា ខេង រួមនិង សប្បុរសជន នានា។
ប្រជាពលរដ្ឋក្នុងឃុំអន្លង់រាបទាំងមូល បានអបអរសាទរ និងរីករាយក្រៃលែងចំពោះសមិទ្ធផលថ្មីទាំងនេះព្រោះវាជា សរសៃឈាមតភ្ជាប់ពីភូមិឆ្ងាយៗដាច់ស្រយ៉ាល ទៅកាន់ផ្លូវជាតិលេខ៥៥ និងទៅកាន់ទីរួមស្រុកវាលវែង ដោយផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរ ការដឹកកសិផល ទៅសាលារៀន ទៅមន្ទីរពេទ្យ ជាដើម ដែលពីមុនផ្លូវមានស្ថានភាពតូច មិនរាបស្មើ ស្ពានចាស់ទ្រុឌទ្រោម និងផ្លូវរអិលពេលមានភ្លៀងពិបាកខ្លាំងក្នុងការធ្វើដំណើរ។\