ក្រុមគ្រឿងចក្រនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សាដើមរដូវរបស់បងប្អូនកសិករដែលជួបការខ្វះខាតទឹក


ថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមគ្រឿងចក្រនៃមន្ទីរធនធានទឹក និងឧតុនិយមខេត្តស្វាយរៀង បានសហការជាមួយ អាជ្ញាធរដែនដី ភូមិ ឃុំ ស្រុក និងសហគមន៍កសិករប្រើប្រាស់ទឹក ចុះអន្តរាគមន៍ជួយសង្គ្រោះស្រូវវស្សាដើមរដូវរបស់បងប្អូនកសិករដែលជួបការខ្វះខាតទឹក។

ការងារអន្តរាគមន៍នេះ គិតមកត្រឹមថ្ងៃទី២៩ ខែឧសភា ដល់ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ សម្រេចបានកាយវះពោះប្រទ្បាយមេក្រាំងលាវ ០១ខ្សែ ប្រវែង ៤.០០០ម៉ែត្រ ដោយនាំទឹកពីព្រែកព្រំដែនមកជួយសង្គ្រោះស្រូវដើមរដូវ បានចំនួន ៨៦ហិកតា ស្មើរនិង ៧៦គ្រួសារ ស្ថិតក្នុងឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕