ឯកឧត្តម លូ គឹមឈន់ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារស្ដីពី ការរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី ៣ ឆ្នាំ ២០២០ របស់ កសស


នៅវេលាម៉ោង ០៣:០០ នាទី​ រសៀលថ្ងៃអង្គារ ១២ កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងថ្នាក់ដឹកនាំ បានរៀបចំកិច្ចប្រជុំពិភាក្សាការងារស្ដីពី ការរៀបចំកិច្ចប្រជុំមហាសន្និបាតភាគហ៊ុនិកលើកទី ៣ ឆ្នាំ ២០២០ របស់ កសស ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៥ ខែ មិថុនា ឆ្នាំ ២០២០ ។