ពិធីប្រគល់ពានរង្វាន់សម្ដេច ហ៊ុន សែន ដល់ជ័យលាភី នាយកល្អ គ្រូបង្រៀនល្អ និងសាលារៀនស្អា


បាត់ដំបង៖ លោកគ្រូអ្នកគ្រូ ៤រូបនៅខេត្តបាត់ដំបង បានទទួលពានរង្វាន់សម្ដេច ហ៊ុន សែន ជ័យលាភី នាយកល្អ គ្រូបង្រៀនល្អ និងសាលារៀនស្អាត និងប័ណ្ណសរសើរ ពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ដើម្បីលើកទឹកចិត្តដល់បុគ្គលិកអប់រំដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចការងារយ៉ាងអស់ពីកម្លាំងកាយចិត្ត ដែលការខិតខំប្រឹងប្រែងទាំងនោះចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពអប់រំនៅកម្ពុជា។

ពិធីប្រគល់ពានរង្វាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។ សូមជម្រាបថា ម្ចាស់ជ័យលាភីទាំងនោះរួមមាន៖

– លោក ប៊ិច ឈឿត៖ នាយកវិទ្យាល័យពេជ្រចិន្តា ទទួលបានជ័យលាភីនាយកសាលាល្អលេខ១។
– លោក ជួន ជំនាញ៖ គ្រូបង្រៀននៅសាលាបឋមសិក្សា ២ធ្នូ ទទួលបានជ័យលាភីគ្រូបង្រៀនល្អ លេខ២។
– លោក មិន សូនី៖ នាយករងវិទ្យាល័យ ពេជ្រចិន្តា (តំណាង) ទទួលបានជ័យលាភីសាលារៀនស្អាត ចំណាត់ថ្នាក់លេខ៣។
– លោកស្រី ឈឿប គីម លី៖ ទទួលបានជ័យលាភីគ្រូបង្រៀនល្អគណិតវិទ្យាថ្នាក់ទី១ ទី២ និងទី៣ ចំណាត់ថ្នាក់លេខ៧។

០៤ ឧសភា ២០២០ | ខេត្តបាត់ដំបង