ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន អញ្ជេីញដឹកនាំ​កិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ


នៅព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញដឹកនាំ​កិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងសៀវភៅបញ្ជីសារពើភ័ណ្ឌផ្លូវជនបទ នៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងបោះពុម្ពផ្សាយជាលើកទី ២ ឆ្នាំ ២០២០ ចំនួន ៥០០ ក្បាល ដើម្បីធ្វើបច្ចុប្បន្នភាពលើការបោះពុម្ពផ្សាយលើកទី ១ កាលពីឆ្នាំ ២០១៤ ៕